Seahorse

liger-logo-small@2x logo-dfptq download

សាលាអន្ដរជាតិឡៃហ្គ័រ
LIGER LEARNING CENTER

អត្ថប្រយោជនៃសត្វសេះសមុទ្រ និងកាគម្រាមកំហែងរបស់វា

រៀបរៀងដោយសិស្ស ៖ ១) ណុប ច័ន្ទកិត្យា
​ ២) សិុន សុខគា
៣) សំ ស្រីនិត
៤)​ សុវណ្ណ រតនៈ

សម្របសម្រួលដោយ ៖ លោកគ្រូ ណេន សុខា និង
​ ​ អ្នកគ្រូ ​​​​ឡេង ផល្លា

សហការដោយ ៖ រដ្ឋបាលជលផលកម្ពុជា
ឧបត្ថម្ភដោយ ៖ អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិកម្ពុជា(FFI)

ការសន្ទនា
សុខគា ៖
ជំរាបសួរ! ប្រិយមិត្ត​​​​​​​​​​​​​​​​​​​​​​​​អ្នកស្តាប់ទាំងអស់គ្នា។ ថ្ងៃនេះពួកយើងទាំងបួននាក់ កិត្យា សុខគា​ រតនៈ និងស្រីនិតនឹងរួមគ្នាសម្តែងល្ខោននិយាយ​ អំពីអត្ថប្រយោជនៃសត្វសេះសមុទ្រ និងកាគំរាមកំហែងរបស់វា។ អីចឹង​! តោះចាប់ផ្តើម!

កិត្យា (អ្នកអធិប្បាយ)​ ៖
នាពេលថ្ងៃបុណ្យចូលឆ្នាំសកល​ ស្រីនិត និងរតនៈដែលជាបងប្អូននឹងគ្នា កំពុងតែជិះ​ឡានសំដៅទៅកាន់កោះរ៉ុង។ ពួកគេមានគោលបំណងទៅមុជទឹកមើលសត្វសេះសមុទ្រ។ នៅពេលដែលពួកគេបានធ្វើដំណើរទៅដល់កោះរ៉ុង ពួកគេបានចុះមុជទឹកសមុទ្រ។

ស្រីនិត​ ៖
ជីវចំរុះនៅក្នុងសមុទ្រនេះពិតជាស្រស់ស្អាត ហើយគួរឲ្យចាប់អារម្មណ៍ណាស់ បង!

រតនៈ ៖
ពិតមែនហើយអូន!​

កិត្យា (អ្នកអធិប្បាយ) ៖
បន្ទាប់ហែលទឹកមើលសត្វសមុទ្រអស់ប្រហែលជាបីរបួននាទី ពួកគេក៏បានប្រទះឃើញសត្វសេះសមុទ្រ។

រតនៈ ៖
និត​! នោះមើលនោះទៅ នោះសត្វសេះសមុទ្រហ៊ស!

ស្រីនិត ៖
អឹុះ! ម៉េចក៏សត្វសេះសមុទ្រហ្នឹងតូចម៉េះបង?

រតនៈ ៖
ជាធម្មតា រូបរាង​វា​តែប៉ុនហ្នឹងឯង។

ស្រីនិត ៖
ខ្ញុំស្មានតែវាធំដូចសេះ តាមពិតទៅឡើងតូច សឹងតែខ្ញុំមើលមិនឃើញ។

រតនៈ ៖​
ប្អូន ដឹងអត់ថានៅពេលដែរវាមានរូបរាងតូចអុឹចឹង គឺវាមានភាពងាយ​ស្រួលក្នុងការលាក់ខ្លួន​ ហើយ​មួយវិញទៀតពពួកសត្វនេះពូកែ​ខាងបម្លែងខ្លួនរបស់វាទៅតាមបរិស្ថាននៅជុំវិញខ្លួនវាណាស់។

ស្រីនិត​ ៖
ពិតជាគួរឲ្យចាប់អារម្មណ៍​មែនបង នូវពេលដែលពួកវាពូកែខាងលាក់ខ្លួនកុំឲ្យក្លាយទៅជាចំណីសត្វដទៃ​ បែបនេះ។

រតនៈ ៖
មិនត្រឹមតែប៉ុណ្ណឹងទេនិត សត្វសេះសមុទ្រនេះគឺនៅមានចំណុចខុសប្លែកពីសត្វដទៃជាច្រើន ដូច​ជាឈ្មោលជាអ្នកពពោះ​ ជំនួសញ្ញីជាដើម។

ស្រីនិត ៖
ហ្អា! ឈ្មោលជាអ្នកពពោះ? អីចឹង ខ្ញុំចង់ក្លាយជាសត្វសេះសមុទ្រវិញ ពីព្រោះខ្ញុំមិនបាច់ពពោះកូន។

រតនៈ ៖
សត្វសេះសមុទ្រក៏ល្អម្យ៉ាងដែរ ពីព្រោះថាវាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងសមុទ្រ។ ក៏ប៉ុន្តែវាក៏បានទទួលការគម្រាំកំហែងយ៉ាងខ្លាំងដែរ ពីមនុស្សដូចជាការអូសអួន។ ការនេសាទដោយប្រើថ្នាំពុល និងការប្រើសំណាញ់ដែរមានរន្ធតូចក្នុងការនេសាទជាដើម ដែលវាធ្វើឲ្យចំនួនរបស់វាមានកាធ្លាក់ចុះ។

និត ​៖
អ! អីចឹងសត្វសេះសមុទ្រពិតជាមានសារៈសំខាន់ណាស់បង យើងគួរតែចូលរួមអភិរក្សសត្វនេះឲ្យបានគង់វង្ស។

Leave a Reply

Your email address will not be published. Required fields are marked *